11 ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត
12 ដូច្នេះ ដែលមានសេចក្ដីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្ដីក្លាហានណាស់
13 មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្ដី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ
14 តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ
15 ដរាបដល់ថ្ងៃនេះ កាលណាគេមើលគម្ពីរលោកម៉ូសេ នោះក៏គង់មានស្បៃបាំងចិត្តគេនៅឡើយ
16 តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានដោះចោលចេញ
17 រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ