1 ឯត្រង់ការជំនួយជួយដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នាទេ
2 ដ្បិតខ្ញុំស្គាល់សេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នាហើយ ក៏បានអួតដល់ពួកស្រុកម៉ាសេដូន ពីអ្នករាល់គ្នាខាងឯដំណើរនោះដែរថា ពួកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងតែពីឆ្នាំមុនមក ហើយសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាបានបណ្តាលចិត្តមនុស្សជាច្រើន
3 ខ្ញុំក៏បានចាត់ពួកបងប្អូននោះមក ក្រែងសេចក្ដីអំនួតដែលយើងខ្ញុំអួតពីអ្នករាល់គ្នាក្នុងដំណើរនោះ បានទៅជាឥតប្រយោជន៍វិញ ដើម្បីឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចជាខ្ញុំបាននិយាយមកហើយ
4 ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្ដីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង
5 ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។