17 មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។
18 ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់
19 ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា
20 ហើយឲ្យអ្វីៗទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈព្រះរាជបុត្រានោះ គឺតាមរយៈឈាមរបស់ព្រះរាជបុត្រាដែលបានបង្ហូរនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតសន្ដិភាពជាមួយអ្វីៗទាំងអស់ មិនថានៅស្ថានសួគ៌ ឬនៅផែនដីទេ។
21 ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់
22 ប៉ុន្ដែឥឡូវនេះព្រះអង្គបានឲ្យអ្នករាល់គ្នាផ្សះផ្សានឹងព្រះអង្គតាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាមរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ គ្មានកំហុស ហើយឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់
23 បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។