ទីតុស 1:12-16 KCB

12 មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ពួកគេ​ផ្ទាល់​បាន​និយាយ​ថា​ អ្នក​ស្រុក​ក្រេត​សុទ្ធ​តែ​ជា​ពួក​កុហក​ ជា​សត្វ​សាហាវ​ដ៏​អាក្រក់​ ជា​ពួក​ល្មោភ​ស៊ី​ ហើយ​ខ្ជិល​ច្រអូស។​

13 សេចក្ដី​បន្ទាល់​នេះ​ពិត​ណាស់​ ដូច្នេះ​ចូរ​ស្ដី​បន្ទោស​ពួកគេ​យ៉ាង​តឹងរ៉ឹង​ ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿ​ត្រឹមត្រូវ​

14 ហើយ​កុំ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​របស់​ជនជាតិ​យូដា​ ឬ​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។​

15 ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​

16 ពួកគេ​ប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម​ ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។​