4 ជូនចំពោះទីតុសជាកូនពិតប្រាកដស្របតាមជំនឿតែមួយ សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអង្គសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នក។
5 ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រេតសម្រាប់ការនេះ គឺដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យបានរៀបរយ ព្រមទាំងតែងតាំងឲ្យមានចាស់ទុំនៅគ្រប់ក្រុង ដូចដែលខ្ញុំបានបង្គាប់អ្នក
6 អ្នកនោះជាអ្នកដែលឥតបន្ទោសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿ ដែលគ្មានអ្នកណាចោទប្រកាន់ថាខិលខូច ឬមិនស្ដាប់បង្គាប់ឡើយ។
7 ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
8 ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត
9 ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។
10 ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។