ទីតុស 2:6-12 KCB

6 រីឯ​បុរស​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។​

7 ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​

8 និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​

9 ចូរ​ឲ្យ​ពួក​បាវបម្រើ​ចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​ ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ ហើយ​ឥត​ប្រកែក​

10 ឥត​លួច​បន្លំ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​

11 ដ្បិត​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​បាន​លេច​មក​ហើយ​

12 ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​