7 ចូរកុំឲ្យអ្នកនោះនឹកស្មានថាខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឲ្យសោះ
8 ព្រោះគេជាមនុស្សមានចិត្ដពីរ មិននឹងនក្នុងការប្រព្រឹត្ដិទាំងស្រុងរបស់ខ្លួនទេ។
9 ចូរបងប្អូនដែលក្រីក្រមានមោទនៈភាពឡើង ដោយព្រោះបានថ្កើងឡើង
10 ហើយអ្នកមានក៏មានមោទនៈភាពដែរ ដោយព្រោះបានបន្ទាបចុះ ព្រោះគេនឹងវិនាសទៅដូចជាផ្កាស្មៅ។
11 ពេលថ្ងៃរះឡើងពេញកំដៅ ស្មៅក៏ក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់របស់វាក៏បាត់បង់ដែរ ដូច្នេះអ្នកមាននឹងវិនាសទៅជាយ៉ាងនោះដែរនៅក្នុងដំណើរជីវិតរបស់ខ្លួន។
12 មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថាខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។
13 កាលណាជួបសេចក្ដីល្បួង កុំឲ្យអ្នកណាម្នាក់និយាយថាព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតការអាក្រក់មិនអាចល្បួងព្រះជាម្ចាស់បានទេ ហើយព្រះអង្គក៏មិនល្បួងអ្នកណាដែរ