យ៉ាកុប 3:9-15 KCB

9 ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​

10 ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​

11 ជា​ការ​ពិត​ណាស់​ មិន​ដែល​មាន​ប្រភព​ទឹក​ណា​បញ្ចេញ​ទឹក​សាប​ និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែ​មួយ​ទេ​

12 បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។

13 ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​មាន​អ្នកណា​ម្នាក់​មាន​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​តាមរយៈ​កិរិយា​ល្អ​ដោយ​ចិត្ដ​ស្លូតបូត​ប្រកប​ដោយ​ប្រាជ្ញា​ចុះ​

14 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីង​ជូរចត់​ ហើយ​មាន​ចិត្ដ​អាត្មា​និយម​ នោះ​ចូរ​កុំ​អួត​ខ្លួន​ ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឡើយ។

15 ​ប្រាជ្ញា​បែបនេះ​មិន​មែន​មក​ពី​ស្ថានលើ​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​ប្រាជ្ញា​របស់​លោកិយ​ ជា​ប្រាជ្ញា​របស់​មនុស្ស​ និង​ជា​ប្រាជ្ញា​របស់​អារក្ស​សាតាំង​