12 នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។
13 ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយអស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
14 ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។
15 មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្ដៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ។»
16 ដូច្នេះអ្នកដែលអង្គុយនៅលើពពកក៏បោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។
17 មានទេវតាមួយរូបទៀតចេញពីព្រះវិហារដែលនៅស្ថានសួគ៌ ទេវតានោះក៏មានកណ្ដៀវមួយដ៏មុតដែរ
18 បន្ទាប់មក ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើង ក៏ចេញពីកន្លែងថ្វាយតង្វាយមក ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងទៅទេវតាដែលមានកណ្ដៀវដ៏មុតនោះថា៖ «ចូរប្រើកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះ ដ្បិតផ្លែវាទុំហើយ។»