3 ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
4 មនុស្សទាំងនេះគឺជាពួកអ្នកដែលមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកជាមួយនឹងស្រ្ដី ដ្បិតពួកគេបានរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ អ្នកទាំងនេះគឺជាពួកអ្នកដែលដើរតាមកូនចៀមគ្រប់ទីកន្លែងដែលកូនចៀមទៅ។ អ្នកទាំងនេះត្រូវបានលោះចេញពីចំណោមមនុស្សទុកជាផលដំបូងថ្វាយដល់ព្រះជាម្ចាស់ និងដល់កូនចៀម
5 ហើយនៅមាត់របស់ពួកគេមិនឃើញមានសេចក្ដីភូតភរឡើយ ពួកគេជាមនុស្សឥតបន្ទោសបាន។
6 ហើយខ្ញុំក៏បានឃើញទេវតាមួយរូបទៀតហោះនៅកណ្ដាលអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច ដើម្បីប្រកាសប្រាប់អស់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ប្រទេស គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជនជាតិ
7 ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះបានមកដល់ហើយ ចូរថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយចុះ»។
8 មានទេវតាមួយរូបទៀត ជាទេវតាទីពីរបានមកតាមក្រោយ រួចបន្លឺឡើងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
9 បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន