4 ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះបានទទួលអំណាចជំនុំជម្រះ។ ខ្ញុំក៏បានឃើញព្រលឹងរបស់អស់អ្នកដែលត្រូវបានគេកាត់កដោយព្រោះសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអស់អ្នកដែលមិនបានថ្វាយបង្គំសត្វសាហាវនោះ ឬរូបចម្លាក់របស់វា ក៏មិនបានទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេដែរ អ្នកទាំងនោះរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដរយៈពេលមួយពាន់ឆ្នាំ។