23 ក្រុងនោះមិនត្រូវការដួងអាទិត្យ ឬលោកខែដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បានបំភ្លឺក្រុងនោះហើយ រីឯកូនចៀមក៏ជាចង្កៀងរបស់ក្រុងនោះដែរ។
24 ជនជាតិទាំងឡាយនឹងដើរនៅក្នុងពន្លឺរបស់ក្រុងនោះ ហើយពួកស្ដេចនៅលើផែនដីក៏នាំយកសិរីរុងរឿងរបស់ខ្លួនមកក្នុងក្រុងនោះដែរ
25 ហើយទ្វារក្រុងនោះមិនដែលបិទឡើយនៅពេលថ្ងៃ ដ្បិតនៅទីនោះគ្មានយប់ទេ
26 ពួកគេនឹងនាំយកសិរីរុងរឿង និងកិត្ដិយសរបស់ជនជាតិទាំងឡាយមកក្នុងក្រុងនោះ
27 ហើយអ្វីៗដែលមិនស្អាត ព្រមទាំងអ្នកដែលប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម និងសេចក្ដីភូតភរមិនអាចចូលក្នុងក្រុងនោះបានឡើយ មានតែអស់អ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។