13 យើងជាអាលផា និងជាអូមេកា គឺជាមុនគេ និងជាក្រោយគេ ហើយជាដើមដំបូង និងជាចុងបំផុត»។
14 មានពរហើយអស់អ្នកដែលបោកគក់អាវវែងរបស់ខ្លួន ដើម្បីឲ្យគេមានសិទ្ធិលើដើមជីវិត និងឲ្យបានចូលក្នុងក្រុងតាមទ្វារ។
15 នៅខាងក្រៅក្រុង ជាពួកឆ្កែ ពួកមន្ដអាគម ពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកឃាតក ពួកថ្វាយបង្គំរូបព្រះ និងពួកអ្នកដែលស្រឡាញ់សេចក្តីភូតភរ ហើយប្រពឹ្រត្ដសេចក្ដីភូតភរ។
16 «យើងជាយេស៊ូ យើងបានចាត់ទេវតារបស់យើងឲ្យមកធ្វើបន្ទាល់សេចក្ដីទាំងនេះបា្រប់អ្នករាល់គ្នាអំពីក្រុមជំនុំទាំងឡាយ ហើយយើងជាពន្លក ជាពូជរបស់ដាវីឌ និងជាផ្កាយពឹ្រកដ៏ភ្លឺចិញ្ចែង»។
17 ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «សូមយាងមក» ហើយអ្នកណាដែលឮ ចូរឲ្យអ្នកនោះនិយាយថា៖ «សូមយាងមក»។ អ្នកណាដែលស្រេក ចូរឲ្យអ្នកនោះចូលមក អ្នកណាដែលចង់បាន ចូរឲ្យអ្នកនោះទទួលយកទឹកជីវិតដោយឥតគិតថ្លៃចុះ។
18 ខ្ញុំធ្វើបន្ទាល់ប្រាប់អស់អ្នកដែលឮព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដី ទាំងនេះ ព្រះជាម្ចាស់នឹងបន្ថែមគ្រោះកាចដែលបានសរសេរទុកក្នុងសៀវភៅនេះដល់អ្នកនោះ
19 ហើយបើអ្នកណាដកយកអ្វីចេញពីព្រះបន្ទូលដែលបានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់នឹងដកយកចំណែករបស់អ្នកនោះចេញពីដើមជីវិត និងពីក្រុងបរិសុទ្ធដែលបានសរសេរទុកក្នុងសៀវភៅនេះ។