6 ទេវតានោះក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូលបានចាត់ទេវតារបស់ព្រះអង្គមកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។
7 មើល៍ យើងនឹងមកយ៉ាងឆាប់។ មានពរហើយ អ្នកណាដែលកាន់តាមព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះ។
8 ខ្ញុំយ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ ហើយពេលដែលខ្ញុំបានឮ និងបានឃើញ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតាដែលបានបង្ហាញខ្ញុំឲ្យឃើញហេតុការណ៍ទាំងនេះ ដើម្បីថ្វាយបង្គំ»
9 ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយពួកអ្នកនាំព្រះបន្ទូលដែលជាបងប្អូនរបស់អ្នក ព្រមទាំងរួមជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលនៅក្នុងសៀវភៅនេះដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ»។
10 ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។
11 អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធ ចុះ»។
12 «មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។