1 បន្ទាប់មក ខ្ញុំឃើញមានសៀវភៅមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក សៀវភៅនោះមានសរសេរអក្សរទាំងក្នុងទាំងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង។
2 ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងខ្លាំងៗថា៖ «តើអ្នកណាស័ក្ដិសមនឹងបើកសៀវភៅនេះ និងបកត្រាទាំងនេះបាន?»
3 ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី អាចបើក ឬមើលសៀវភៅនោះបានឡើយ។
4 ពេលនោះ ខ្ញុំយំយ៉ាងខ្លាំង ព្រោះមិនឃើញអ្នកណាម្នាក់ស័ក្ដិសមនឹងបើក ឬមើលសៀវភៅនោះឡើយ