10 ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។
11 ដោយសារជំនឿ សារ៉ាដែលជាស្ដ្រីអាក៏បានទទួលអំណាចឲ្យមានគភ៌ដែរ ទោះបីគាត់ហួសវ័យក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថាស្មោះត្រង់
12 ដូច្នេះ មានមនុស្សច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់ បានកើតពីមនុស្សតែម្នាក់ដែលដូចជាស្លាប់ហើយ។
13 អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។
14 អ្នកដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកស្រុកមួយ
15 ហើយបើគេនឹកស្រុកដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន
16 ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។