19 គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។
20 ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។
21 ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។
22 ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។
23 ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្ដាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24 ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ
25 គាត់ជ្រើសរើសយកការរងទុក្ខលំបាកជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។