5 ដោយសារជំនឿ លោកហេណុកត្រូវបានលើកឡើងទៅស្ថានសួគ៌ មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែមុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់
6 ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7 ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយសម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិតស្របតាមជំនឿ។
8 ដោយសារជំនឿ លោកអ័ប្រាហាំបានស្ដាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅដោយមិនដឹងថាទៅកន្លែងណាផង។
9 ដោយសារជំនឿ លោកអ័ប្រាហាំបានស្នាក់នៅដូចជាជនបរទេសក្នុងទឹកដីដែលព្រះជាម្ចាស់បានសន្យា គឺរស់នៅក្នុងរោងជាមួយលោកអ៊ីសាក និងលោកយ៉ាកុបជាអ្នករួមស្នងមរតកលើសេចក្ដីសន្យាតែមួយ
10 ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។
11 ដោយសារជំនឿ សារ៉ាដែលជាស្ដ្រីអាក៏បានទទួលអំណាចឲ្យមានគភ៌ដែរ ទោះបីគាត់ហួសវ័យក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថាស្មោះត្រង់