ហេព្រើរ 12:2-8 KCB

2 ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​

3 ដូច្នេះ​ ចូរ​ពិចារណា​អំពី​ព្រះអង្គ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ប្រឆាំង​របស់​មនុស្ស​បាប​ទាស់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​កុំ​ឲ្យអ្នក​រាល់គ្នា​នឿយ​ណាយ និង​បាក់​ទឹកចិត្ត​ឡើយ។​

4 អ្នក​រាល់គ្នា​មិន​ទាន់​តស៊ូ​ក្នុង​ការ​តយុទ្ធ​នឹង​បាប​រហូត​ដល់​បង្ហូរ​ឈាម​នៅ​ឡើយ​ទេ​

5 ប៉ុន្ដែ​អ្នក​រាល់គ្នា​ភ្លេច​ការ​លើក​ទឹកចិត្ដ​ ដែល​ព្រះអង្គបាន​មាន​បន្ទូល​មក​អ្នក​រាល់គ្នា​ ទុក​ដូច​ជា​កូន​ថា៖​ «កូន​អើយ!​ កុំ​មើលងាយ​ការ​វាយ​ប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ​ ហើយ​កុំ​បាក់​ទឹកចិត្ដ​នៅ​ពេល​ដែល​ព្រះអង្គ​កែតម្រង់​ដែរ​

6 ដ្បិត​ព្រះអម្ចាស់​វាយ​ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​ ហើយ​វាយ​កូន​ទាំង​អស់​ដែល​ព្រះអង្គ​ទទួល»។​

7 ចូរ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ការ​នោះ​ ទុកជា​ការ​វាយ​ប្រដៅ​ចុះ​ ព្រោះ​ព្រះជាម្ចាស់​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​កូន ​តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ?​

8 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ​ដែល​កូន​គ្រប់ៗ‍​គ្នា​ត្រូវ​ទទួល​ទេ​នោះ​ អ្នក​រាល់គ្នា​ជា​កូន​ក្លែងក្លាយ​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ទេ។​