ហេព្រើរ 12:21-27 KCB

21 ទិដ្ឋភាព​នោះ​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​ បាន​ជា​លោក​ម៉ូសេ​និយាយ​ថា​ ខ្ញុំ​ញ័រ​រន្ធត់​ណាស់។​

22 តែ​អ្នក​រាល់គ្នា​បាន​ចូល​មក​ឯ​ភ្នំ​ស៊ីយ៉ូន​ ជា​ទីក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌​ ហើយ​មាន​ទេវតា​ជា​ច្រើន​អនេក​

23 មាន​ក្រុមជំនុំ​របស់​ពួក​កូន​ច្បង​ដែលមាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថានសួគ៌​ជួបជុំ​គ្នា​ មាន​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម​របស់​មនុស្ស​ទាំងអស់​ មាន​វិញ្ញាណ​របស់​ពួកអ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍​ហើយ

24 ​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។

25 ​ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នក​រាល់គ្នា​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​ព្រះអង្គ​ដែល​មាន​បន្ទូល​ឡើយ​ ដ្បិត​នៅ​ពេលពួកអ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​មនុស្ស​ដែល​ផ្ដល់​ពាក្យ​ទូន្មាន​មក​ពី​ព្រះជាម្ចាស់នៅ​លើ​ផែនដី​នេះ​ មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ​ នោះ​យើង​ដែល​បែរ​ចេញ​ពី​ព្រះជាម្ចាស់​ដែលមាន​បន្ទូល​ពី​ស្ថានសួគ៌​ រឹត​តែ​មិន​អាច​គេច​ផុត​បានទៅ​ទៀត។​

26 សំឡេង​របស់​ព្រះអង្គ​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ផែន​ដី​កក្រើក​ ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះអង្គ​បាន​សន្យា​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្ដង​ទៀត​ គឺ​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ ផ្ទៃ​មេឃ​ក៏​កក្រើក​ដែរ»។​

27 ពាក្យ​ថា​ ម្ដង​ទៀត​ បាន​បញ្ជាក់​ថា​ អ្វីៗ​ដែល​កក្រើក​នឹង​ត្រូវ​រើ​ចេញ​ គឺ​ជា​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​មក​ ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​នឹង​នៅ​ស្ថិតស្ថេរ។​