5 ដោយឡែក លោកម៉ូសេបានស្មោះត្រង់ក្នុងនាមជាអ្នកបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូល ដើម្បីជាបន្ទាល់អំពីសេចក្ដីដែលនឹងត្រូវប្រកាស
6 ប៉ុន្ដែព្រះគ្រិស្ដវិញ ស្មោះត្រង់ក្នុងនាមជាព្រះរាជបុត្រាដែលគ្រប់គ្រងលើដំណាក់របស់ព្រះជាម្ចាស់ ហើយយើងជាដំណាក់របស់ព្រះអង្គ ប្រសិនបើយើងរក្សាការជឿជាក់ និងមោទនភាពរបស់យើងចំពោះសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួននោះ។
7 ដូច្នេះ ដូចដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ
8 ចូរកុំមានចិត្ដរឹងរូសដូចជានៅថ្ងៃដែលគេល្បងលព្រះជាម្ចាស់ ហើយបណ្ដាលឲ្យព្រះអង្គក្រោធនៅទីរហោឋាននោះឡើយ
9 ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ
10 អស់រយៈពេលសែសិបឆ្នាំ។ ហេតុនេះហើយបានជាយើងក្រោធចំពោះមនុស្សជំនាន់នេះ ហើយបាននិយាយថា ចិត្តរបស់ពួកគេវង្វេងជានិច្ច ពួកគេមិនស្គាល់ផ្លូវរបស់យើងឡើយ
11 បានជាយើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលក្នុងការសម្រាករបស់យើងឡើយ»។