5 ហើយមានបន្ទូលនៅកន្លែងនេះទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។
6 ដូច្នេះហើយ នៅតែឲ្យអ្នកខ្លះចូលទៅក្នុងការសម្រាកនោះបាន ប៉ុន្ដែពួកអ្នកដែលឮដំណឹងល្អកាលពីមុនមិនបានចូលដោយព្រោះការមិនស្ដាប់បង្គាប់
7 នោះព្រះអង្គក៏កំណត់ថ្ងៃមួយទៀតទុក គឺថ្ងៃនេះ ដោយបានមានបន្ទូលតាមរយៈស្ដេចដាវីឌជាយូរក្រោយមកទៀត ដូចដែលបានមានបន្ទូលកាលពីមុនថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស»។
8 ដ្បិតបើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ
9 ដូច្នេះហើយ នៅតែមានការសម្រាកទុកសម្រាប់រាស្ដ្ររបស់ព្រះអង្គ។
10 ដ្បិតអ្នកណាដែលបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។
11 ដូច្នេះ ចូរយើងខិតខំព្យាយាមឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្ដាប់បង្គាប់ដដែលនោះឡើយ។