ហេព្រើរ 4:9-15 KCB

9 ដូច្នេះ​ហើយ​ នៅ​តែ​មាន​ការ​សម្រាក​ទុក​សម្រាប់​រាស្ដ្រ​របស់​ព្រះអង្គ។​

10 ដ្បិត​អ្នកណា​ដែល​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ អ្នក​នោះ​ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ ដូច​ដែល​ព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ។​

11 ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​

12 ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​ មាន​អំណាច​ ហើយ​មុត​ជាង​ដាវ​មុខ​ពីរ​ដែល​ចាក់​ទម្លុះ​រហូត​ដល់​កាត់​ព្រលឹង​ និង​វិញ្ញាណ​ ព្រមទាំង​សន្លាក់​ឆ្អឹង​ និង​ខួរ​ឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ រួច​វិនិច្ឆ័យ​ទាំង​គំនិត​ និង​បំណង​ចិត្ត​ទៀត​ផង‍។​

13 អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ គ្មាន​អ្វី​អាច​លាក់បាំង​ពី​ព្រះភក្ដ្រ​ព្រះអង្គ​បាន​ឡើយ​ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធតែ​នៅ​ទទេ​ឥត​បិតបាំង​សោះ​ឡើយ​នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​ ដែល​យើង​ត្រូវ​រាយរាប់​ប្រាប់។​

14 ដូច្នេះ​ ដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​បំផុត​ដែល​បាន​យាង​កាត់​ស្ថានសួគ៌​ គឺ​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ​

15 ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​