5 រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។
6 លោកម៉ិលគីស្សាដែកមិនជាប់សាច់ឈាមជាមួយពួកគេទេ ប៉ុន្ដែគាត់បានទទួលយកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយបានឲ្យពរលោកអ័ប្រាហាំដែលជាអ្នកទទួលបានសេចក្ដីសន្យា។
7 អ្នកធំឲ្យពរអ្នកតូច នោះគ្មានទាស់អ្វីឡើយ
8 ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។
9 អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ
10 ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។
11 ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?