ហេព្រើរ 8:10-13 KCB

10 ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ប៉ុន្ដែ​នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជា​មួយ​ពូជពង្ស​អ៊ីស្រាអែល​នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដរបស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង​ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្ដ្រ​របស់​យើង‍។​

11 ពេល​នោះ​មិន​ចាំបាច់​ឲ្យ​ពួកគេ​ម្នាក់ៗ​បង្រៀន​ជន​រួម​ជាតិ​ និង​បងប្អូន​របស់​ខ្លួន​ទៀត​ឡើយ​ថា​ ចូរ​ស្គាល់​ព្រះអម្ចាស់​ ព្រោះ​ពួកគេ​ទាំង​អស់​គ្នា​ ទាំង​តូច​ ទាំង​ធំ​នឹង​ស្គាល់​យើង​

12 ដ្បិត​យើង​នឹង​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ ហើយ​យើង​មិន​នឹក​ចាំ​ពី​បាប​របស់​ពួកគេ‍​ទៀត​ឡើយ»។​

13 ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។​ ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់​តែ​ចាស់​ទៅៗ​ ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។​