1 នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធនៅលោកិយ៍នេះដែរ។
2 ដ្បិតពួកគេសង់រោង ហើយនៅផ្នែកខាងមុខដែលគេហៅថា ទីបរិសុទ្ធនោះ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ។
3 រីឯនៅខាងក្រោយវាំងននទីពីរ មានផ្នែកមួយទៀតដែលហៅថាទីបរិសុទ្ធបំផុត
4 នៅទីនោះមានឧបករណ៍សម្រាប់ដុតគ្រឿងក្រអូបធ្វើអំពីមាស និងហិបនៃកិច្ចព្រមព្រៀងដែលស្រោបមាសជុំវិញទាំងអស់ ហើយនៅក្នុងហិបនោះមានពានមាសមួយដាក់នំម៉ាណា ព្រមទាំងដំបងរបស់លោកអើរ៉ុនដែលមានស្លឹកដុះចេញមក និងបន្ទះថ្មនៃកិច្ចព្រមព្រៀង
5 ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះឲ្យបានល្អិតល្អន់ទេ។
6 ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ
7 ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។