9 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង។
10 ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។
11 ចូរបង្គាប់ និងបង្រៀនសេចក្ដីទាំងនេះចុះ។
12 កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។
13 ចូរយកចិត្ដទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ដ និងសេចក្ដីបង្រៀនទម្រាំខ្ញុំមកដល់។
14 កុំធ្វេសប្រហែសនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលបានប្រទានមកអ្នកតាមរយៈការថ្លែងព្រះបន្ទូលដោយមានក្រុមចាស់ទុំបានដាក់ដៃលើអ្នកទៀតផង
15 ចូររិះគិតអំពីសេចក្ដីទាំងនេះ ហើយប្រព្រឹត្ដដោយឧស្សាហ៍ចុះ ដើម្បីឲ្យគ្រប់គ្នាបានឃើញការរីកចម្រើនរបស់អ្នក។