14 ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។
15 ដ្បិតមានស្រ្ដីមេម៉ាយមួយចំនួនបានបែរទៅតាមអារក្សសាតាំងហើយ។
16 បើមានស្រ្ដីអ្នកជឿម្នាក់មានសាច់ញាតិជាស្រ្ដីមេម៉ាយ ចូរឲ្យស្រ្ដីនោះជួយស្រ្ដីមេម៉ាយនោះចុះ មិនត្រូវដាក់បន្ទុកលើក្រុមជំនុំទេ ដើម្បីឲ្យក្រុមជំនុំជួយពួកស្រ្ដីមេម៉ាយពិតប្រាកដ។
17 ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្ដិយសទ្វេដង ជាពិសេសពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
18 ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។
19 មិនត្រូវទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20 រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។