3 ចូរគោរពស្រ្ដីមេម៉ាយដែលពិតជាស្រ្ដីមេម៉ាយមែន។
4 ប៉ុន្ដែបើស្រ្ដីមេម៉ាយណាមានកូនមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយ ដ្បិតធ្វើដូច្នេះ ទើបសព្វព្រះហឫទ័យព្រះជាម្ចាស់។
5 រីឯស្រ្ដីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ
6 ប៉ុន្ដែស្រ្ដីមេម៉ាយណាដែលរស់នៅក្នុងសេចក្ដីស្រើបស្រាល ទោះបីនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយដែរ។
7 ចូរទូន្មានពួកគេអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេឥតបន្ទោសបាន
8 ប៉ុន្ដែបើអ្នកណាមិនផ្គត់ផ្គង់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន នោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9 ស្រ្ដីមេម៉ាយដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ