13 បងប្អូនអើយ! បើលោកិយស្អប់អ្នករាល់គ្នា ចូរកុំឆ្ងល់ឡើយ។
14 យើងដឹងថា ដោយសារយើងស្រឡាញ់បងប្អូន យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅឯជីវិត ហើយអ្នកដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតក្នុងសេចក្ដីស្លាប់នៅឡើយ។
15 អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចក្នុងខ្លួនទេ។
16 យើងស្គាល់សេចក្ដីស្រឡាញ់តាមរបៀបនេះ គឺដោយព្រោះព្រះអង្គបានលះបង់ជីវិតរបស់ព្រះអង្គជំនួសយើង យើងក៏ត្រូវលះបង់ជីវិតរបស់យើងជំនួសបងប្អូនដែរ។
17 បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?
18 កូនតូចៗអើយ! យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដី ឬបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវស្រឡាញ់ដោយការប្រព្រឹត្ដិ និងសេចក្ដីពិត។
19 ហើយដោយរបៀបនេះ យើងដឹងថា យើងមកពីសេចក្ដីពិត និងបានធ្វើឲ្យចិត្តរបស់យើងស្ងប់នៅចំពោះព្រះភក្ដ្ររបស់ព្រះអង្គ