14 ដោយដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះ ដូចដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញច្បាស់
15 ខ្ញុំនឹងខ្នះខ្នែង ដើម្បីឲ្យក្រោយពេលខ្ញុំចាកចេញពីលោកនេះ អ្នករាល់គ្នានៅតែចងចាំពីសេចក្ដីទាំងនេះគ្រប់ពេលវេលាជានិច្ច។
16 ដ្បិតការដែលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងព្រះចេស្ដា និងការយាងមករបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់យើងនេះ មិនបានតាមរឿងព្រេងដែលគេប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្ដែយើងជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គ។
17 ដ្បិតពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
18 យើងបានឮសំឡេងនេះចេញពីស្ថានសួគ៌មក នៅពេលយើងនៅលើភ្នំបរិសុទ្ធជាមួយព្រះអង្គ។
19 យើងមានពាក្យរបស់អ្នកនាំព្រះបន្ទូលដ៏ប្រាកដប្រជា ហើយអ្នករាល់គ្នាយកចិត្ដទុកដាក់ស្ដាប់យ៉ាងល្អទុកជាចង្កៀងបំភ្លឺនៅទីងងឹតរហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងនៅក្នុងចិត្ដអ្នករាល់គ្នា។
20 ជាបឋមត្រូវដឹងថា គ្រប់ទាំងការថ្លែងព្រះបន្ទូលនៅក្នុងបទគម្ពីរមិនមែនជាការបកស្រាយផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ឡើយ