នាង​អេសធើរ 4:14-17 KHSV

14 ប្រសិន​បើ​ព្រះ‌នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។

15 ពេល​នោះ ព្រះ‌នាង​អេសធើរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​ថា៖

16 «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។

17 លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​អេសធើរ​បង្គាប់។