1 ព្រះចៅអហាស៊ូរុសបានបង្ខំប្រជាជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។
2 ឫទ្ធិអំណាច និងវីរភាពរបស់ព្រះរាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះរាជា ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។
3 លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅអហាស៊ូរុស។ លោកជាវរជនមួយរូបរបស់ជនជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្ដល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់លោកជានិច្ច៕