14 ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។
15 ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
16 ជនជាតិយូដាឯទៀតៗដែលនៅតាមអាណាខេត្តទាំងឡាយ បានប្រមូលផ្ដុំគ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ នៅថ្ងៃទីដប់បីនៃខែផល្គុននោះ ពួកគេប្រហារជីវិតបច្ចាមិត្តអស់ប្រាំពីរម៉ឺនប្រាំពាន់នាក់ តែមិនរឹបអូសយកទ្រព្យសម្បត្តិទេ។
17 នៅថ្ងៃទីដប់បួន ពួកគេសម្រាក ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
18 ចំណែកឯជនជាតិយូដានៅក្រុងស៊ូសានវិញ ពួកគេជួបជុំគ្នាសងសឹកខ្មាំងសត្រូវ នៅថ្ងៃទីដប់បី និងថ្ងៃទីដប់បួន ពួកគេសម្រាកនៅថ្ងៃទីដប់ប្រាំ ហើយនាំគ្នាធ្វើពិធីជប់លៀងយ៉ាងសប្បាយ។
19 ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
20 លោកម៉ាដេកាយសរសេរលិខិតផ្ញើជូនជនជាតិយូដាទាំងអស់ នៅតាមអាណាខេត្តនានារបស់ព្រះចៅអហាស៊ូរុស គឺទាំងអ្នកនៅជិត ទាំងអ្នកនៅឆ្ងាយ