28 ពួកគេនាំគ្នារំឭក និងប្រារព្ធថ្ងៃបុណ្យនេះ ពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមស្រុក និងតាមក្រុងនានា។ ជនជាតិយូដាធ្វើពិធីបុណ្យពួរីមនេះ ដោយខានមិនបាន ដើម្បីឲ្យកូនចៅរបស់គេនៅជំនាន់ក្រោយ ចងចាំពីព្រឹត្តិការណ៍នោះជានិច្ច។
29 ព្រះមហាក្សត្រិយានីអេសធើរ ជាកូនរបស់លោកអប៊ីសាយ និងលោកម៉ាដេកាយ ដែលជាជនជាតិយូដាបានចងក្រងលិខិតមួយទៀត តាមអំណាចដែលលោកមាន ដើម្បីបញ្ជាក់ពីលើលិខិតមុន ស្ដីអំពីបុណ្យពួរីម។
30 គេបានផ្ញើលិខិតនេះទៅជនជាតិយូដាទាំងអស់ ដែលរស់នៅតាមអាណាខេត្តទាំងមួយរយម្ភៃប្រាំពីររបស់ព្រះចៅអហាស៊ូរុស ព្រមទាំងពាក្យជូនពរឲ្យបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តផង។
31 ជនជាតិយូដា និងពូជពង្សរបស់គេ ត្រូវប្រារព្ធពិធីបុណ្យពួរីម ស្របតាមសេចក្ដីដែលលោកម៉ាដេកាយ ជាជនជាតិយូដា និងព្រះមហាក្សត្រិយានីអេសធើរបានបង្គាប់ តាមថ្ងៃកំណត់ ដូចប្រារព្ធពិធីតមអាហារ និងបុណ្យជយឃោសដែរ។
32 រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។