នេហេ‌មា 12:20-26 KHSV

20 លោក​កាឡាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​សាឡាយ លោក​ហេប៊ើរ​ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ុក

21 លោក​ហាសាប‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហ៊ីល‌គីយ៉ា លោក​នេថា‌នេល​ជា​មេ​ដឹក​នាំ​គ្រួសារ​យេដា‌យ៉ា។

22 នៅ​ជំនាន់​ដែល​លោក​អេលីយ៉ាស៊ីប លោក​យ៉ូយ៉ា‌ដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ ធ្វើ​ជា​មហា​បូជា‌ចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជា‌ចារ្យ រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារី‌យុស។

23 ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។

24 មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង‌ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។

25 បន្ទាប់​មក មាន​លោក​ម៉ាថា‌នា លោក​បាក‌ប៊ូគា លោក​អូបា‌ឌា លោក​មស៊ូ‌ឡាម លោក​ថាល‌ម៉ូន និង​លោក​អ័ក‌គូប ជា​អ្នក​យាម​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ។

26 អ្នក​ទាំង​នោះ​រស់​នៅ​ជំនាន់​លោក​យ៉ូយ៉ា‌គីម ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅ​របស់​លោក​យ៉ូសា‌ដាក គឺ​នៅ​ជំនាន់​លោក​នេហេមា​កាន់​តំណែង​ជា​ទេសា‌ភិបាល ហើយ​លោក​បូជា‌ចារ្យ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​វិន័យ។