28 ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា
29 បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។
30 ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។
31 ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំ ឆ្ពោះទៅកាន់ទ្វារសំរាម។
32 លោកហូសាយ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ
33 បន្ទាប់មក លោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម
34 លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា