នេហេ‌មា 12:5-11 KHSV

5 លោក​មីយ៉ា‌មីន លោក​ម៉ាឌា លោក​ប៊ីលកា

6 លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ា‌រីប លោក​យេដា‌យ៉ា

7 លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។

8 ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង‌ប្អូន​របស់​លោក។

9 រីឯ​លោក​បាក‌ប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។

10 លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលីយ៉ាស៊ីប លោក​អេលីយ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌ដា

11 លោក​យ៉ូយ៉ា‌ដា​ជា​ឪពុក​របស់​លោក​យ៉ូណា‌ថាន លោក​យ៉ូណា‌ថាន​ជា​ឪពុក​របស់​លោក​យ៉ាដួរ។