នេហេ‌មា 2:1-4 KHSV

1 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះ‌ស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ឡើយ។

2 ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។

3 ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។

4 ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ