នេហេ‌មា 3:14-20 KHSV

14 លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។

15 លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។

16 បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។

17 បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។

18 បន្ទាប់​មក មាន​បង‌ប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ​ជា​កូន​របស់​លោក​ហេណា‌ដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។

19 បន្ទាប់​មក លោក​អេ‌ស៊ើរ​ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួស‌ជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សស្ត្រា‌វុធ​ត្រង់​មុម​កំពែង។

20 បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។