នេហេ‌មា 3:22-28 KHSV

22 បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។

23 បន្ទាប់​មក មាន​លោក​បេន‌យ៉ាមីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។

24 បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។

25 លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដា‌យ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។

26 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។

27 បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។

28 នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។