25 លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។
26 ក្រុមអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។
27 បន្ទាប់មក មានអ្នកស្រុកតូអាជួសជុលមួយផ្នែកទៀត គឺពីមុខនឹងប៉មធំដែលលយចេញ រហូតដល់ជញ្ជាំងអូផែល។
28 នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។
29 បន្ទាប់មក លោកសាដុក ជាកូនលោកអ៊ីមមើរ ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់លោក។ បន្ទាប់ពីលោក មានលោកសេម៉ាយ៉ា ជាកូនរបស់លោកសេកានា ជាឆ្មាំទ្វារខាងកើត។
30 បន្ទាប់មក មានលោកហាណានា ជាកូនរបស់លោកសេលេមា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។
31 បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។