បរិទេវ 3:3-9 KHSV

3 ជា​រៀង​រាល់​ថ្ងៃ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដវាយ​ខ្ញុំ ហើយ​វាយ​ទៀត។

4 ព្រះ‌អង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែកព្រះ‌អង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។

5 ព្រះ‌អង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនាមក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

6 ព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹតដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

7 ព្រះ‌អង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំងដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួចព្រះ‌អង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។

8 ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយតែ​ព្រះ‌អង្គ​ឃាត់​ឃាំង​គេមិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។

9 ព្រះ‌អង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំព្រះ‌អង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។