បរិទេវ 3:32-38 KHSV

32 ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​ក្ដីព្រះ‌អង្គ​នៅ​តែ​អាណិត​មេត្តា​ដដែលដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គធំ​ពន់​ពេក​ក្រៃ។

33 ព្រះ‌អង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹងដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។

34 ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែលជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ

35 ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្សនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

36 ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់!

37 ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយការ​នោះ​ត្រូវ​តែ​កើត​ឡើងក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។

38 សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។