បរិទេវ 3:37-43 KHSV

37 ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយការ​នោះ​ត្រូវ​តែ​កើត​ឡើងក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។

38 សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

39 ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដីក៏​ព្រះ‌អង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែលដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!

40 តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើលកិរិយា‌មារយាទ​របស់​ខ្លួនហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។

41 ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ​ដែរ។

42 ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។

43 ព្រះ‌អង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំព្រះ‌ពិរោធ​បាន​បាំង​ព្រះ‌អង្គ​មិន​ឲ្យត្រា​ប្រណី​យើង​ខ្ញុំ។