បរិទេវ 4:19-22 KHSV

19 អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើងលឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោ‌ស្ថាន។

20 យើង​ធ្លាប់​ពោល​ថាដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ព្រះ‌មហា‌ក្សត្រយើង​នឹង​រស់​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​ទាំង‌ឡាយ។ប៉ុន្តែ​ឥឡូវ​នេះ ព្រះ‌មហា‌ក្សត្រដែល​ជា​ម្ចាស់​ជីវិត​របស់​យើងគឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេកទ្រង់​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។

21 ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ!ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរអ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។

22 ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយអ្នក​ទទួល​ទោស​ដល់​កម្រិត​ហើយគ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេរីឯ​ប្រជា‌ជន​ស្រុក​អេដុម​វិញព្រះ‌អម្ចាស់​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្តគឺ​ព្រះ‌អង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។