14 ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន!ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួនហើយបែរជាយកសត្វពិការមកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ!យើងជាព្រះមហាក្សត្រដ៏ឧត្ដមប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។