12 មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។
13 មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ម្ដាយអ្នក។
14 មិនត្រូវបន្ថោកបងប្រុស ឬប្អូនប្រុសរបស់ឪពុកអ្នក ដោយរួមរ័កជាមួយប្រពន្ធរបស់គាត់ឡើយ ព្រោះនាងត្រូវជាម្ដាយមីងរបស់អ្នក។
15 មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។
16 មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។
17 មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។
18 ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។