16 មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។
17 មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។
18 ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។
19 មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។
20 កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលឲ្យអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។
21 មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។
22 មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។