6 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះអម្ចាស់។
7 មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។ គាត់ជាម្ដាយរបស់អ្នក ដូច្នេះ កុំបន្ថោកម្ដាយរបស់អ្នកឲ្យសោះ។
8 មិនត្រូវរួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកអ្នកឡើយ ធ្វើដូច្នេះ ដូចជាបន្ថោកឪពុករបស់អ្នកដែរ។
9 មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។
10 មិនត្រូវរួមរ័កជាមួយចៅស្រីរបស់អ្នកឡើយ ទោះបីនាងនោះជាកូនរបស់កូនប្រុស ឬកូនស្រីរបស់អ្នកក្ដី ព្រោះធ្វើដូច្នេះ អ្នកបន្ថោកខ្លួន។
11 មិនត្រូវរួមរ័កជាមួយកូនស្រីរបស់ប្រពន្ធចុងឪពុកអ្នកឡើយ នាងក៏ជាកូនរបស់ឪពុកអ្នកដែរ ដូច្នេះ នាងជាប្អូនស្រីរបស់អ្នក។
12 មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។